អំពីយើង


Cambodia

ក្រុមហ៊ុនវ៉ាយ អេស ភី (ខេមបូឌា) ភីធីអ៊ី អិលធីឌី ត្រូវបានបង្កើតឡើងនៅក្នុងខែឧសភា ឆ្នាំ2001 ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ក្រុមហ៊ុនវ៉ាយ អេស ភី (ខេមបូឌា) ភីធីអ៊ី អិលធីឌី បានសំរេចក្នុងការចុះបញ្ជីការផលិតផលឱសថនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ2002 ក្រុមហ៊ុនបានចាប់ផ្តើមនូវផលិតផលឱសថដំបូងរបស់យើង។ ទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំងដោយយើងធ្វើការសហការគ្នាជាមួយដៃគូរពាណិជ្ជកម្មក្នុងស្រុក។ នៅក្នុងឆ្នាំ2004 ក្រុមហ៊ុនយើងក៏បានជោគជ័យក្នុងការចាប់ផ្តើមនូវផលិតផលថ្នាំសត្វផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនយើងបានប្រុងប្រៀបនឹងបង្កើនទីផ្សារ និងគ្របដណ្តប់ទូរទាំងប្រទេស។